ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សន្និបាតសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ អាណត្តិទី៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ  ឆ្នេរសុខា ខេត្តព្រះសីហន។

-----------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសន្និបាតសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ អាណត្តិទី៦ ក្រោមធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា  អ្នកឧកញ៉ា ឡាវ កាងអនុប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៦ ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត យុវជនកាកបាទក្រហម និងភ្ញៀវកិត្តិយស។

ជាលទ្ធផលកិច្ចដំណើរការសន្និបាតសាខា អាណត្តិទី៦ បានរៀបចំការបោះឆ្នោតអនុម័តគាំទ្រ  គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិថ្មីទាំង ១៥រូបមាន÷

១-ឯកឧត្តម ម៉ាង ស៊ីណេង ជាប្រធានគណៈកម្មាធិការសាខា

២-ឯកឧត្តម ឈូ គឹមឈន់ ជាអនុប្រធានអចិន្រ្តៃយ៍

៣-លោក សាមុត សុធារិទ្ធ ជាអនុប្រធានគណៈកម្មាធិការសាខា

៤-លោក ម៉ាក សំណាង ជាអនុប្រធានគណៈកម្មាធិការសាខា

៥-លោកជំទាវ ប្រាក់ ច័ន្ទសុខា ជាហេរញ្ញិគណៈកម្មាធិការសាខា

៦-លោក សែជូ សិទ្ធិជោតិ ជាលេខាធិការគណៈកម្មាធិការសាខា

៧-លោក យ៉ូវ ខេមរា សមាជិក

៨-លោក សរ កក្កដា សមាជិក

៩-លោក បុរី វង្សសានិត្យ សមាជិក

១០-លោក ជ័យ វិមានរិទ្ធ សមាជិក

១១-លោក នេន ចំរើន សមាជិក

១២-លោកស្រី អ៊ុច សោភា សមាជិក

១៣-លោក ចេង ស្រុង សមាជិក

១៤-លោក សោ លីម សមាជិក

១៥-លោក វ៉ាន់ សុខជា សមាជិក

ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលចេញសេចក្តីសម្រេចទទួលស្គាល់ និងចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ព័ត៌មានទាក់ទង