នាថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤
-----------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមទស្សនកិច្ចគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រសបស់ ក្រុមហ៊ុន Runshimao International SEZ Co., Ltd ស្ថិតនៅក្នុងឃុំសាមគ្គិ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុក្រោមការដឹកនាំដោយឯកឧត្តម្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត។