ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ ២០២៥

ព្រឹកថ្ងៃថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង
------------------------------
លោក ហេង សុជាតិ​ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះមានគោលបំណង៖ផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការជំរុញ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ព័ត៌មានទាក់ទង