នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។
-----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤" សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ យមានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារ រដ្ឋបាលខេត្ត និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៃខេត្តព្រះសីហនុ ព្រមទាំងវិនិយោគិន និង វិស័យឯកជន សរុបប្រមាណ ១៣០ នាក់ ។
កិច្ចប្រជុំនេះមានគោលបំណង៖ ផ្សព្វផ្សាយអំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេសនេះ ដល់វិនិយោគិនសក្តានុពលដែលមានចំណាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេស ផ្តល់ឱកាសដល់វិនិយោគិនក្នុងការសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគនៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។