ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណតិ្ត ៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥

នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាជាតិគយរាជធានីភ្នំពេញ,

-----------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាណតិ្ត ៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមអាណតិ្តទី៥ អមដោយឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាន អនុប្រធានផ្នែក និងសមាជិក-សមាជិកាគណៈកម្មការប្រតិបត្តិរបស់សមាគម។ 

កិច្ចប្រជុំនេះមានគោលបំណង៖ (១). ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់កណ្ដាល, (២). ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ, (៣). ពិនិត្យ និងពិភាក្សាទៅលើផែនការ យុទ្ធសាស្រ្ត និងចក្ខុវិស័យ អាណត្តិទី៥, (៤). ត្រៀមរៀបចំរបាយការណ៏បូកសរុបការងារវឌ្ឍនភាពនិងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០២៤ និង(៥). ផ្សេងៗ ។

ព័ត៌មានទាក់ទង