ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥

ព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងរហិញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​ យុទ្ធសាស្ត្រ​ ផែនការ​ សកម្មភាព​ វិធានការចាំបាច់នានា​ និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម​ ដែលរួមមានសូចនាករគន្លឹះ​ គោលដៅ​ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព​ ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា​ ប្រកបដោយស័ក្តសិទ្ធភាព​ ប្រសិទ្ធភាព​ និងសមិទ្ធកម្មតាមរយ:​ ១/​ ការពង្រឹងអភិបាលកិច្ចសាលារៀន,​ ២/​ ការពិនិត្យកែលម្អកម្មវិធីសិក្សា​ និងរៀបចំកម្មវិធីសិក្សា​ និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង​ វិន័យ​ សីលធម៌​ និងឥរិយាបទសិស្ស,​ ៣/​ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស​ តាមរយៈ​កម្មវិធីអាហារូបត្ថម្ភដល់កុមារ​ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា​ និង៤/​ ការជំរុញ​ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា​ អាណាព្យាល​ និងសហគមន៍ក្នុងការអប់រំ​ ស្របតាមពាក្យស្លោក​ “ភាពជាដៃគូរដ្ឋ​ និងសហគមន៍ដើម្បីការអប់រំ”។

ព័ត៌មានទាក់ទង