ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥

នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
----------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)  ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០ នាក់។ 
សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង÷ (១) ផ្សព្វផ្សាយ និងប្រគល់-ទទួលឯកសារវិភាគ SWOT ជូនដល់រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន; (២) ចែករំលែកលទ្ធផលនៃការវិភាគ SWOT ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ; និង (៣) បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានស្ដីពីកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច, គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសជប៉ុន។

ព័ត៌មានទាក់ទង