ព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារឯករាជ ខេត្តព្រះសីហនុ។
------------------------
លោក ស៊ុន គឹមហួរ អនុប្រធានការិយាល័យ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោក ហៃ សុវុធ្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ក ដោយមានការចូលរួមពីតំណាងរតនាគារខេត្តព្រះសីហនុ និងតំណាងរដ្ឋបាលក្រុង-ស្រុកទាំង៦៩ នៃខេត្តទាំង ៨ រួមមានខេត្តកំពង់ស្ពឺ, កំពត, កណ្តាល, កោះកុង, ព្រៃវែង, ព្រះសីហនុ, តាកែវ និងខេត្តកែប។