រសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមចុះត្រួតពិនិត្យ និងសិក្សាទីតាំងដីសក្តានុពល ដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឈាង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។