ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤

រសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
------------------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស  តាមរយៈប្រព័ន្ធ Video Zoom។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖ តាមដានស្ថានភាព នៃការអនុវត្តចំណូល-ចំណាយថវិកាសម្រាប់រយៈពេល៩ខែ កន្លងមករបស់ក្រសួង, ពិនិត្យលទ្ធភាពធ្វើចលនាឥណទានថវិកាផ្ទៃក្នុងក្រសួងឱ្យអស់លទ្ធភាព, ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តថវិការបស់អង្គភាពថវិកា និងបំពេញតាមលក្ខខណ្ឌតម្រូវ នៃបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ព័ត៌មានទាក់ទង